Archive for January, 2009|Monthly archive page
A part of thought (cont.)
ខ្ញុំនៅចាំបានជានិច្ចនូវពាក្យដែលពុកខ្ញុំតែងតែប្រាប់ខ្ញុំជារឿយៗថា “ប្រសិនបើយើងរៀនអ្វីមួយ យើងត្រូវបេ្តជ្ញាថាត្រូវតែយកវាមកញុំាអោយបាន”។
ពិតប្រាកដណាស់យើងរៀនចេះអីមួយគួរតែចេះអោយប្រាកដដើម្បីយកវាមកប្រើជាការប្រកបរបរចិញ្ចឹមជីវិត(ញុំា)សំរាប់ខ្លួនយើងនិងក្រុមគ្រួសារបាន។ យើងត្រូវស្វះស្វែងស្រូបយកចំណេះវិជ្ជាមកបំពេញភាពខ្វះខាតរបស់យើង ដូច្នេះហើយបានគេនិយាយថាការសិក្សាគឺវាគ្មានថ្ងៃបញ្ចប់ទេ រៀនទាល់ថ្ងៃស្លាប់ក៏វាមិនអស់ដែរ។
ខ្ញុំគ្មានអ្វីឆ្ងល់ទេដែលរហូតដល់ពេលអីឡូវនេះ រាល់ពេលទំនេរខ្ញុំឃើញគាត់កាន់សៀវភៅអានរហូត។ ពេលខ្លះខ្ញុំអផ្សុកខ្ញុំទៅរុះរើសៀវភៅគាត់យកមកមើល សៀវភៅភាគច្រើនអានអត់ដាច់ទេ!! ម្យ៉ាងទៀតគាត់ចូលចិត្តអានកាសែតណាស់ទោះបីជាផ្ទះខ្ញុំនៅឆ្ងាយពីទីក្រុងក៏ដោយក៏គាត់នៅតែផ្ញើរអោយគេទិញកាសែត រឺ ទស្សនាវដ្តីមកមើលដែរ។
អួហ៏ គាត់ក៏មានទស្សនះមួយផងដែរគឺគាត់ហាមដាច់ខាតមិនអោយដើរជាន់រឺអង្គុយលើក្រដាស់ដែលមានអក្សរទេ គាត់ថាអក្សរជារបស់មានគុណយើងគួរផ្តល់តំលៃអោយអក្សរ បើហានដើរជាន់គឺបាបរៀនអត់សូវចេះ ហើយវាអន់ប្រាជ្ញាទៀត។
A part of thought
នេះជាពាក្យពេចន៏ដែលពុកខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំ
ធ្វើល្អបានទទួលផលល្អ ធ្វើអាក្រក់បានទទួលផលអាក្រក់។ ខ្ញុំពិតជាជឿលើរឿងកម្មផលនេះណាស់។ អំពើល្អដែលយើងធ្វើនឹងមិនងាយសាបសូន្យទេ គេនឹងនៅចងចាំនូវអំពើល្អដែលយើងធ្វើចំពោះគេជានិច្ច ទោះបីជាអ្នកដែលយើងបានធ្វើល្អជាមួយមើលមិនឃើញទង្វើរបស់យើងក៏ដោយ ក៏មានអ្នកនៅជុំវិញយើងគេទទួលស្គាល់ដែរ។ ទោះបីជាយើងបាត់បង់ជីវិតទៅក៏ដោយក៏អ្នកគ្រប់គ្នារមែងនឹករលឹកដល់អំពើល្អរបស់យើងជានិច្ច នេះជាកិត្តយសមួយដ៏ថ្លៃថ្លាបន្សល់ទុកអោយកូនចៅយើង។
យើងគួរតែគិតថាទោះបីជាអំពើល្អរបស់យើងដែលធ្វើទៅមិនបានទទួលផលភ្លាមៗក៏ដោយ ក៏យើងត្រូវរីករាយក្នុងចិត្តជានិច្ចដោយសង្ឃឹមជឿជាក់ថាទៅថ្ងៃអនាគតរឺទៅជាតិខាងមុខយើងនឹងទទួលបានផលល្អមិនខាន។
គាត់ក៏និយាយអំពីការដឹងគុណផងដែរថា យើងគួរតែដឹងគុណចំពោះអំពើល្អរបស់អ្នកណាម្នាក់ដែលបានធ្វើល្អចំពោះយើង ការដឹងគុណគឺជាគុណធម៌ដ៏ថ្លៃថ្លាណាស់របស់មនុស្សម្នាក់ៗ។ កុំអោយគេនិយាយថាក្រពើរមើលគុណ រឺ ដល់ត្រោយសោយគូទ!!
សូមព្យាយាមធ្វើល្អអោយបានច្រើនដើម្បីជាកិត្តយសដ៏ថ្លៃថ្លាដល់ខ្លួនឯងនិងក្រុមគ្រួសារ។
(ខ្ញុំមិនសូវចេះសរសេរទេ បើមានខុសឆ្គងកុំប្រកាន់អី)
Song for tonight
I believe
by DBSK
Happy Chinese New Year 2009
សួស្តីឆ្នាំថ្មីដល់មិត្តភ័ក្ត្រដែលកាត់ចិនទាំងអស់។សូមអោយឆ្នាំថ្មីជួយអ្នកអោយរកស៊ីមានបាននិងបានជោគជ័យគ្រប់អ្វីៗទាំងអស់។
និយាយទៅគ្រួសារខ្ញុំមិនមែនកាត់ចិនអីទេ ខ្ញុំអត់ដែលបានសែនកុងម៉ាអីទេតាំងពីតូចមក។ ប៉ុន្តែពេលចូលឆ្នាំចិនម្តងៗខ្ញុំតែងតែបានញុំានំពងទា សំលរចាប់ឆាយ(អូហ៏ អាឡូវចង់ញុំាណាស់) សំលរឆា និងផ្លែឈើផ្សេងៗទៀត។ ខ្មែរកាត់ចិននៅក្នុងភូមិដែលរាប់អានគ្រួសារខ្ញុំគេបានយកមកអោយ។ សូម្បីតែពេលសែនលោកខែក៏ពួកគាត់យកនំលោកខែមកអោយគ្រួសារខ្ញុំដែរ។ និយាយទៅសប្បាយញុំាណាស់!!
ចំណែកនៅពេលរដូវបុណ្យភ្ជុំវិញ គ្រួសារខ្ញុំតែងតែយកនំអន្សម នំគម នំបត់ យកទៅជូនពួកគាត់ពិសារវិញម្តង។ នេះគឺជាសន្តានចិត្តរាប់អានគ្នាទៅវិញទៅមក ហើយខ្ញុំពិតជាកោតសរសើរសន្តានចិត្តរបស់ពូកគាត់ណាស់។
Truth

” Should I believe?”
It is hard for her to believe what she has just heard..and she doesn’t wish it is true. She needs more evidences to know the truth coz she always feels so optimistic for that.
She still trusts on people’s conscience and value and still believes that things must happen with the reasons. What she is trying to stay away from is the definition of ” Gullible” .
If it was true as what she heard, you wont know how badly it would turn her down..
Right now, only the words ” WITNESS THE TRUTH” that can clear out all the clouds from her head!!
Song – Forever love
Such a nice song..!!
Do you want this computer?
How could it be like this ? !!
Comments (3)
Comments (6)
Leave a Comment