Archive for August, 2009|Monthly archive page
Always in my memory
កាលពីចុងឆ្នាំ ២០០៧ ខ្ញុំបានមានឧកាសបានទៅលេងខេត្តមណ្ឌលគីរីតាមរយះ Package tour ជាមួយមិត្តភក្ត្រជិតស្និតមួយចំនួន។នៅទីនោះទេសភាពពិតជាស្រស់ស្អាតណាស់ ជាពិសេសសំរស់ទឹកជ្រោះប៊ូស្រា ព្រៃឈើដ៏ខៀវស្រងាត់នៃសមុទ្រភ្នំ ចំការស្រល់ ជាដើម។
អ្វីដែលខ្ញុំចាំមិនភ្លេចគឺពេលខ្ញុំបានទៅលេងភូមិពូតាំងដែលជាភូមិរបស់ជនជាតិភាគតិច។ ពេលដែលខ្ញុំបានឃើញទិដ្ធភាពរបស់ក្មេងៗទាំងនេះ វាពិតជាគួរអោយអាណិតខ្លាំងណាស់ សូម្បីតែការស្លៀកពាក់ក៏មិនមានគ្រប់គ្រាន់។ មើលតែសំលៀកបំពាក់របស់ពួកគេចុះ ហឺហឺ…ទឹកមុខដ៏រីករាយរបស់ខ្ញុំប្រែជាស្រពោន ដោយសារតែខ្លោចផ្សារក្នុងចិត្តពេក។ មានពេលមួយដែលខ្ញុំមើលរូបថតនេះឡើងវិញវាធ្វើអោយទឹកភ្នែករបស់ខ្ញុំចេញមក អូហ៏ខ្ញុំមិនមែនជាមនុស្សទន់ខ្សោយដល់ថ្នាក់និងទេពិតជាមិនដែលយំងាយៗទេ។ បន្ទាប់មកខ្ញុំបានសន្យាក្នុងចិត្តថាខ្ញុំនិងព្យាយាមចែករលែកអ្វីដែលខ្ញុំមានបន្តិចបន្តួចដល់ពួកគេ ខ្ញុំពិតជាចង់ឃើញការញញឹមរបស់ពួកគេ!!
និយាយទៅតើអ្នកធ្លាប់គិតថាអ្នកពិតជាចង់ជួយចែករំលែកអ្វីដែលអ្នកមានដល់ពួកគេទេ ក្នុងខណះដែលអ្នកកើតមកសំណាងជាងពួកគេ មានអាហារញុំាគ្រប់គ្រាន់ (រឺរហូតដល់ញុំាសល់ចាក់ចោល) ហើយអ្នកមានខោអាវថ្មីៗថ្លៃៗ ប្តូរគ្រប់ម៉ាក់ មានសំភារះសិក្សារគ្រប់គ្រាន់ មានលុយទិញរបស់របរគ្រប់បែបយ៉ាងនោះ?
(ខ្ញុំចង់រៀនតែខ្ញុំអត់មានសៀវភៅគ្រប់គ្រាន់ សូមជួយខ្ញុំផង)
រូបថតនេះបង្ហាញថាពួកគេកំពុងខ្វះសៀវភៅសិក្សារ គឺពួកគេស្ទើរតែដណ្តើមគ្នាចង់បានសៀវភៅបន្តិចបន្តួចដែលយើងចែកអោយ!!
(ខ្ញុំចង់បាននំញុំា តែអត់មានលុយទិញទេ)
(បាននំញុំាហើយថ្ងៃនេះ តែខ្ញុំពិតចង់បានខោអាវថ្មីៗពាក់ណាស់)
(ឆ្ងាញ់ទេ?)
(ខ្ញុំបានសៀវភៅសរសេរមួយក្បាលដែល ខ្ញុំនិងខំប្រឹងរៀន)
(ខ្ញុំឃ្លាននំដែល សូមនំញុំាផង មើលអាអូនខ្ញុំអាវឡើងរលួយអស់ហើយ)
Leave a Comment




