Always in my memory

កាលពីចុងឆ្នាំ ២០០៧ ខ្ញុំបានមានឧកាសបានទៅលេងខេត្តមណ្ឌលគីរីតាមរយះ Package tour ជាមួយមិត្តភក្ត្រជិតស្និតមួយចំនួន។​នៅទីនោះទេសភាពពិតជាស្រស់ស្អាតណាស់ ជាពិសេសសំរស់ទឹកជ្រោះប៊ូស្រា ព្រៃឈើដ៏ខៀវស្រងាត់នៃសមុទ្រភ្នំ ចំការស្រល់ ជាដើម។

អ្វីដែលខ្ញុំចាំមិនភ្លេចគឺពេលខ្ញុំបានទៅលេងភូមិពូតាំងដែលជាភូមិរបស់ជនជាតិភាគតិច​។  ពេលដែលខ្ញុំបាន​ឃើញ​ទិដ្ធភាព​របស់ក្មេងៗទាំងនេះ វាពិតជាគួរអោយអាណិតខ្លាំងណាស់ សូម្បីតែការស្លៀកពាក់ក៏មិនមានគ្រប់គ្រាន់។ មើលតែសំលៀកបំពាក់​របស់ពួកគេចុះ ហឺហឺ…ទឹកមុខដ៏រីករាយរបស់ខ្ញុំប្រែជាស្រពោន ដោយសារតែខ្លោចផ្សារក្នុងចិត្តពេក។ មានពេលមួយដែលខ្ញុំមើល​រូបថតនេះ​ឡើងវិញវាធ្វើអោយទឹកភ្នែករបស់ខ្ញុំចេញមក  អូហ៏ខ្ញុំមិនមែនជាមនុស្សទន់ខ្សោយដល់ថ្នាក់និងទេពិតជាមិនដែល​យំងាយៗទេ។ បន្ទាប់មកខ្ញុំបានសន្យាក្នុងចិត្តថាខ្ញុំនិងព្យាយាមចែករលែកអ្វីដែលខ្ញុំមានបន្តិចបន្តួចដល់ពួកគេ ខ្ញុំពិតជាចង់ឃើញការ​ញញឹមរបស់ពួកគេ!!

និយាយទៅតើអ្នកធ្លាប់គិតថាអ្នកពិតជាចង់ជួយចែករំលែកអ្វីដែលអ្នកមានដល់ពួកគេទេ ក្នុងខណះដែលអ្នកកើត​មកសំណាងជាងពួកគេ មានអាហារញុំាគ្រប់គ្រាន់​ (រឺរហូតដល់ញុំាសល់ចាក់ចោល)​ ហើយអ្នកមានខោអាវថ្មីៗថ្លៃៗ ប្តូរគ្រប់ម៉ាក់ មានសំភារះសិក្សារគ្រប់គ្រាន់​ មានលុយទិញរបស់របរគ្រប់បែបយ៉ាងនោះ?

CIMG1710

(ខ្ញុំចង់រៀនតែខ្ញុំអត់មានសៀវភៅគ្រប់គ្រាន់ សូមជួយខ្ញុំផង)

រូបថតនេះបង្ហាញថាពួកគេកំពុងខ្វះសៀវភៅសិក្សារ គឺពួកគេស្ទើរតែដណ្តើមគ្នាចង់បានសៀវភៅបន្តិចបន្តួចដែលយើងចែកអោយ!!

CIMG1718

(ខ្ញុំចង់បាននំញុំា តែអត់មានលុយទិញទេ)

CIMG1722

(បាននំញុំាហើយថ្ងៃនេះ តែខ្ញុំពិតចង់បានខោអាវថ្មីៗពាក់ណាស់)

CIMG1724

(ឆ្ងាញ់ទេ?​)

CIMG1726

(ខ្ញុំបានសៀវភៅសរសេរមួយក្បាលដែល ខ្ញុំនិងខំប្រឹងរៀន)

CIMG1728

(ខ្ញុំឃ្លាននំ​ដែល សូមនំញុំាផង ​មើលអាអូនខ្ញុំអាវឡើងរលួយអស់ហើយ)

No comments yet

Leave a reply